​ឱកាស​ល្អ​សម្រាប់​និស្សិត​កម្ពុជា​ដែល​ចង់​​បាន​អាហារូបករណ៍​ សិក្សា​នៅ​​ចិន​

ផ្សាយចេញ ៖

​​ប្រទេស​ចិន​ កំពុង​ផ្ដល់​អាហារូបករណ៍​ដល់​​និស្សិត​នៅ​តំបន់​អាស៊ាន​​ រួម​ទាំង​កម្ពុជា​ផង​ដែរ ​ដោយ​​មាន​ទាំង​កម្រិត​បរិញ្ញាបត្រ​ អនុបណ្ឌិត​ ​និង ​​បណ្ឌិត​។ ​​​អាហារូបករណ៍​​​មាន​ឈ្មោះ​ថា​Guangxi Government Scholarship ដែល​នឹង​រ៉ាប់រង​រាល់​ការ​ចំណាយ​លើ​ថ្លៃ​សិក្សា​ ​ការ​ស្នាក់នៅ​ ​​​ប័ណ្ណធានារ៉ាប់រង​ផ្នែក​សុខភាព ​​សម្ភារៈ​សិក្សា​ ​និង ​ផ្សេងៗ​ទៀត​។


សម្រាប់​លក្ខខណ្ឌ​សំខាន់ៗ​​ក្នុង​ការ​ដាក់ពាក្យ​សុំ​អាហារូបករណ៍​ ​ទី១​ គឺ​ត្រូវ​បំពេញ​បែបបទ​សុំ​អាហារូបករណ៍​ (ជា​ភាសា​អង់គ្លេស​ ឬ ភាសា​ចិន​) ​ទី២ ​ត្រូវ​មាន​​ Recommendation letters ពី​សាស្ត្រាចារ្យ​ចំនួន​ពី​ ទី៣ ត្រូវ​​មាន​​លិខិត​ពិនិត្យ​សុខភាព និង ​​លិខិត​បញ្ជាក់​ពី​ចំណេះដឹង​ផ្នែក​ភាសា​ ដូចជា​ TOEFL (550) ឬ​ IELTS (5.5) ឬ ​ក៏​​​ចូលរួម​ការ​ប្រលង​​ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​​​ដោយ​ផ្ទាល់​។


ការ​ដាក់​ពាក្យ​សុំ​​អាហារូបករណ៍​នេះ​​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី​៣០ ខែ​​មិថុនា​ ​ឆ្នាំ​២០១៧​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​​ដោយ​ផ្ទាល់​៖ http://www.csc.edu.cn/laihua/scholarshipdetailen.aspx?cid=105&id=2915

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared