អាហារូបករណ៍​ទៅ​សិក្សា​​​​នៅ​​សាកលវិទ្យាល័យ​​ អាល្លឺម៉ង់​នៅ​វៀតណាម​​ឆ្នាំ​នេះ​កើន​ឡើង​ទ្វេដង!

ផ្សាយចេញ ៖

ក្រុមហ៊ុន​ TBS Group ​និង​អង្គការ​ Hinrich Foundation​ ​ប្រកាស​​​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ សិក្សា​ជំនា​ញវិទ្យាសាស្រ្ត​ គ្រប់គ្រង​ និង​ វិស្វកម្ម​ផលិតកម្ម​សាកល​ ដែល​ត្រូវ​បាន​បង្កើន​ឡើង​ទ្វេ​ដង​នៅ​ឆ្នាំ​២០១៧​ នេះ​ពោល​គឺ​ពី​ ៨​នាក់​កាល​ពី​ឆ្នាំ​ទៅ​មិញ ឡើង​ដល់​ ១៥​នាក់​នៅ​ឆ្នាំ​នេះ។ ​


​ចំនួន​​អាហារូបករណ៍​នេះ​​ គឺ​មិន​មែន​សម្រាប់​តែ​ប្រទេស​កម្ពុជា​តែ​មួយ​នោះ​ទេ​​ ប៉ុន្តែ​​សម្រាប់​និស្សិត​នៅ​ វៀតណាម ​និង​មីយ៉ាន់ម៉ា​ផង​ដែរ។


លោក​ Alexander Boome ​នាយក​​គ្រប់គ្រង​កម្មវិធី​​នៃ​អង្គការ​ Hinrich Foundation ​បាន​មាន​ប្រសាសន៍​ថា​ កម្មវិធី​​អាហារូបករណ៍​នេះ​ ​មាន​ច្រើន​​ផ្នែក​​​ដូច​ជា​ផ្នែក​វិទ្យាសាស្ត្រ​ ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​​ និង​ផ្នែក​សារព័ត៌មាន​​ជា​ដើម ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ ​កម្មវិធី​ផ្ដោត​សំខាន់​ទៅ​លើ​​​ ជំនា​ញវិទ្យាសាស្រ្ត​ គ្រប់គ្រង​ និង​ វិស្វកម្ម​ផលិតកម្ម​សាកល។ ​អ្វី​ដែល​ពិសេស​ គឺ​អាហារូបករណ៍​នេះ​ មាន​ផ្តល់​ជូន​ នូវ​ថ្លៃ​សិក្សា​ កន្លែង​ស្នាក់​នៅ​ ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ​ ការធានា​រ៉ាប់រង​ ទិដ្ឋាការ​ និង​សំបុត្រយន្តហោះ​ទៅ​មក​ ​ហើយ​អ្វី​ដែល​រិត​តែ​ពិសេស​ទៅ​ទៀត​​នោះ​ គឺ​និស្សិត​ដែល​ទទួល​បាន​ជោគជ័យ​នឹង​ទទួល​បាន​ឱកាស​ការងារ ​ជាមួយ​ក្រុមហ៊ុន​ TBS Group ​រយៈ​ពេល​​ ៣​ឆ្នាំ​។ ​​​​


នាយក​​គ្រប់គ្រង​កម្មវិធី​​នៃ​អង្គការ​ Hinrich Foundation​ ​ដដែល​រូប​នេះ ​បាន​ថ្លែង​បន្ត​ថា​ ​ការ​សិក្សា​ជំនាញ​នេះ​គឺ​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​ អាល្លឺម៉ង់​នៅ​វៀតណាម (​Vietnamese-German University) ​​ដែល​ស្ថិត​នៅ​ទីក្រុង​ហូជីម៉ិញ ប្រទេស​វៀតណាម។ សាស្ត្រាចារ្យ​ និង​កម្មវិធី​សិក្សា​ទាំង​អស់​គឺ​យក​តាម​សាកលវិទ្យាល័យ​នៅ​ប្រទេស​អាល្លឺម៉ង់​តែ​ម្ដង។


លក្ខខណ្ឌ​ជ្រើសរើស​៖


• ជនជាតិ ​កម្ពុជា​ ភូមា​ ឬ​វៀតណាម


• បញ្ចាប់​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​វិស្វកម្ម​មេកានិច​ អគ្គិសនី​ គីមី​ វាយនភ័ណ្ឌ ​និង ​ជំនាញពាក់ព័ន្ធ


• មាន​បទពិសោធន៍​ការងារ ​យ៉ាង​តិច ​១ឆ្នាំ


• មាន​សមត្ថភាព​ភាសា​អង់គ្លេស (ពិន្ទុ TOEFL iBT 79 ឫ ពិន្ទុ IELTS 6.5)


ព័ត៌មាន​បន្ថែម​ពី​អាហារូបករណ៍​៖


​​ដាក់ពាក្យឥឡូវនេះ!


ព័ត៌មាន​លំអិត ៖ http://bit.ly/scholarship-gpem-tbs-2017


ផុត​កំណត់ ៖ ថ្ងៃទី ៣១ ឧសភា


ទំនាក់​ទំនង ៖ sophorn.huy@hinrichfoundation.com (+855 12906611) ឬ​ scholarship@hinrichfoundation.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared