​វគ្គ​សិក្សា​បក​ប្រែ​សារព័ត៌មាន & អត្ថបទ​​​(អាជីវកម្ម) នឹង​បញ្ចូល​ទ្រឹស្ដី​​អាជីវកម្ម​សំខាន់​ៗ​

ផ្សាយចេញ ៖

​វគ្គ​សិក្សា​បក​ប្រែ​សារព័ត៌មាន និង​អត្ថបទ​ដែល​ផ្តោត​ទៅ​លើ​​ផ្នែក​អាជីវកម្ម​ ​ត្រូវ​បាន​បើក​បង្រៀន​នៅ​​ថ្ងៃ​ទី​១៣ ខែ​ឧសភា ​កន្លង​ទៅ​នេះ​ ​ក៏​ប៉ុន្តែ​ការ​​ទទួល​ពាក្យ​​​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​សិក្សា​នេះ​ នឹង​នៅ​តែ​បន្ត​រហូត​ដល់​​​​ថ្ងៃ​ទី​២០ ខែ​ឧសភា​ ឆ្នាំ​២០១៧​។ ការ​សិក្សា​​គឺ​​​ធ្វើ​ឡើង​នៅ​សាលា​ ECE ក្បែរ​​អង់តែន​ទួលគក។


ដោយ​មើល​ឃើញ​ពី​ការ​ដើរ​តួនាទី​យ៉ាង​សំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ជា​ពិសេស​គឺ​​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ (media) ដើម្បី​​​ផ្សព្វផ្សាយ​​អាជីវកម្ម​ និង​ការ​ប្រើ​ប្រាស់​ភាសាអង់គ្លេស​សម្រាប់​ទំនាក់ទំនង​ក្នុង​អាជីវកម្ម​​នា​ពេល​បច្ចុប្បន្ន​ ទើប​វគ្គ​សិក្សា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោលដៅ​ផ្សារភ្ជាប់​វិស័យ​ទាំង​ពីរ​​ ​និង​ដើម្បី​ឱ្យ​អ្នក​សិក្សា​បាន​ស្វែង​យល់​កាន់​តែ​ទូលំទូលាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​បាន​សិក្សា​ភាសាអង់គ្លេស​​​បន្ថែម​ទៀត​ផង។


​​​វគ្គ​សិក្សា​នេះ មាន​រយៈ​ពេល​ ៣​ខែ​​ ហើយ​តម្លៃ​សិក្សា​វិញ​ត្រឹម​តែ​ ៦០​ដុល្លារ​តែ​ប៉ុណ្ណោះ។ ​


កម្មវត្ថុ​ ​និង​អត្ថប្រយោជន៍​នៃ​វគ្គ​សិក្សា​នេះ៖


១)​​ អនុវត្តន៍​​ការ​បញ្ចេញ​សំឡេង​ជា​មួយ​កម្មវិធី​កុំព្យូទ័រ​​ (​បញ្ចេញ​សំឡេង​តាម​​ជនជាតិ​និយាយ​ភាសាអង់គ្លេស)

២) បញ្ចូល​រូបមន្ត​សារព័ត៌មាន (គ្រោង​ព័ត៌មាន ធាតុផ្សំ ខ្លឹមសារ …)

៣) បក​ប្រែ​ពាក្យ​​ និង​ឃ្លា​ថ្មី​ៗ​ត្រូវ​តាម​បរិបទ​នៃ​ការ​ប្រើ​ប្រាស់​ (vocabulary, sentence, idiom and phrasal verb)

៤) យល់​ពី​វិធី​បក​ប្រែ​របស់​អ្នក​សារព័ត៌មានពី​ការ​អនុវត្ត​ជាក់​ស្ដែង​ (ពី​អង់គ្លេស​ទៅ​ខ្មែរ)

៥) ​បញ្ចូល​ពី​របៀប​សរសេរ​លក្ខណៈ​សារព័ត៌មាន​ (សំខាន់​សម្រាប់​អាជីវកម្ម​)

៦) យល់​ដឹង​ពី​តួនាទី​អ្នក​បក​ប្រែ​សារព័ត៌មាន​

៧) យល់​ដឹង​ពី​បរិបទ​នៃ​អត្ថបទ​នីមួយៗ

៨) អនុវត្ត​ការ​បក​ប្រែ​អត្តបទ​​ព័ត៌មាន​ជាក់​ស្ដែង​ និង​ព័ត៌មាន​ថ្មីៗ​ទាំង​ក្នុង​ស្រុក​ និង​ក្នុង​តំបន់

៩) ​បញ្ចូល​របៀប​សរសេរ​អ៊ីម៉ែល​សម្រាប់​ការ​ទំនាក់ទំនង​អាជីវកម្ម

១០) យល់ដឹង​​ពី​អត្ថបទ​​អប់រំ​ផ្នែក​អាជីវកម្ម (business and entrepreneurship related articles)

១១) បន្ថែម​ការ​ពន្យល់​លើ​វេយ្យាករណ៍​ទាំង​ខ្មែរ​ និង​អង់គ្លេស

១២) ​អ្វី​ដែល​កាន់​តែ​ពិសេស​ គឺ​វគ្គសិក្សា​នេះ​នឹង​មាន​បញ្ចូល​ទ្រឹស្ដី​ និង​ទស្សនទាន​អាជីវកម្ម​សំខាន់​ៗ​


កម្មវិធី​នេះ​សម្រាប់​សិស្ស​ និស្សិត​​ អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​ឯកជន អ្នក​យក​ព័ត៌មាន អ្នក​បក​ប្រែ​ព័ត៌មាន និង​អ្នក​ធ្វើ​ការ​ផ្នែក​ទីផ្សារ​ និង​ម៉ាកយីហោ។ ​ ការ​សិក្សា​គឺ​ធ្វើ​ឡើង​នៅ​​ម៉ោង ៩ដល់​ ១១ កន្លះ​​រៀង​រាល់​​ថ្ងៃ​សៅរ៍ និង​អាទិត្យ។ ទីតាំង៖ សាលា​ ECE ក្បែរ​អង់តែន​ទួល​គោក ដែល​​មាន​​អាសយដ្ឋាន​ #150 bc1&2, ផ្លូវ ៥១៦ សង្កាត់​បឹងកក់​១ ខណ្ឌទួល​គោក រាជធានី​ភ្នំពេញ។ ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​តាម​រយៈ​ ០១២ ៦៦៦ ១០៤ និង ០១៥ ២២៤ ២៩៩។


ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared