ត្រូវ​សួរ​ខ្លួនឯង៦សំនួរ​នេះ​សិន​ ​មុន​សម្រេច​ចិត្ត​រើស​មុខជំនាញ​នៅ​មហា​វិទ្យាល័យ ​ដើម្បី​កុំ​ឲ្យ​ស្ដាយក្រោយ​

ផ្សាយចេញ ៖

ការ​រើស​មុខ​ជំនាញ​សិក្សា​គឺ​ជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​សិស្ស​គ្រប់គ្នា តែ​មាន​និស្សិត​ជាច្រើន​ដែល​មាន​បញ្ហា​ជាមួយ​នឹង​ការ​សិក្សា​របស់​ខ្លួន​ដោយ​មិន​ដឹង​​ថា ​​គួរ​រៀន​មុខ​ជំនាញ​ណា​នៅ​ពេល​ដែល​ដល់​ពេល​​ត្រូវ​ចូល​រៀន​​មហា​វិទ្យាល័យ។ បន្ទាប់​ពី​អាច​ឆ្លើយ​សំនួរ​​ទាំង​៦នេះ​ហើយ​អ្នក​ប្រហែល​ជា​អស់​បញ្ហា​ក្នុង​ការ​ជ្រើសរើស​ទៀត​ហើយ។


១) ហេតុអ្វី​បាន​ជា​អ្នក​ចង់​រៀន​មុខ​ជំនាញ​នេះ៖ ប្រហែល​ជា​អ្នក​ត្រូវ​បាន​ជំរុញ​ឲ្យ​ជ្រើសរើស​មុខ​ជំនាញ​នេះ​មុខ​ជំនាញ​នោះ​ពី​អ្នក​ផ្ទះ​អ្នក ឬ​អ្នក​រើស​ទៅ​តាម​កាលៈទេសៈ​របស់​សង្គម ឬ​ក៏​អ្នក​រើស​តាម​មិត្តភ័ក្ដិ​របស់​អ្នក តែ​មិន​ថា​មូលហេតុ​យ៉ាង​ណា​ក៏​ដោយ​អ្នក​ត្រូវ​តែ​គិត​ផង​ថា​អ្នក​ចូលចិត្ត​ជំនាញ​នោះ​ដែរ​ឬ​ទេ។


២) តើ​អ្នក​មាន​ចំណេះដឹង​ច្រើន​ពី​ជំនាញ​មួយ​នេះ​ទេ៖ ពេល​ខ្លះ​ទាល់​តែ​អ្នក​សាក​រៀន​វា​ទើប​អ្នក​ដឹង​ថា​អ្នក​ទទួល​យក​ចំណេះដឹង និង​យល់​ពី​វា​បាន​ច្រើន។ តែ​ពេល​ខ្លះ​បើ​សិន​ជា​អ្នក​ធ្លាប់​បាន​ទទួល​យក​ចំណេះដឹង​ខ្លះ​ៗ​ពី​ជំនាញ​នេះ វា​ធ្វើឲ្យ​អ្នក​រឹតតែ​ជឿជាក់​លើ​ខ្លួន​ឯង និង​មាន​គ្រឹះ​រឹងមាំ​ផង​ដែរ។


៣) តើ​មាន​តម្រូវការ​អ្វីខ្លះ​សម្រាប់​មុខវិជ្ជា​មួយ​នេះ៖ ​អ្នក​ប្រហែល​ជា​គិត​ថា​មុខ​ជំនាញ​ខ្លះ​មាន​ភាព​ងាយ​ស្រួល​ហើយ​សប្បាយ​តែ​ដល់​ពេល​ដែល​អ្នក​ទៅ​រៀន​ផ្ទាល់​ទើប​អ្នក​ដឹង​ថា​វា​មាន​ភាព​លំបាក​ជូរចត់​យ៉ាង​ណា។ ដូចនេះ​អ្នក​គួរ​តែ​ស៊ើប​ថា​អ្នក​តម្រូវ​ឲ្យ​ធ្វើ​ឬ​មាន​អ្វីខ្លះ​សម្រាប់​មុខវិជ្ជា​មួយ​នេះ។


៤) តើ​មាន​ឱកាស​ការងារ​បែប​ណា​ខ្លះ​ចំពោះ​ជំនាញ​មួយ​នេះ៖ ​អ្នក​គួរ​តែ​ពិចារណា​ផង​ដែរ​ទៅ​លើ​ស្ថានភាព​សង្គម​របស់​អ្នក​ដែរ ព្រោះ​ពេល​ខ្លះ​មុខ​ជំនាញ​ដែល​អ្នក​ចូលចិត្ត​នោះ​មិន​សូវ​មាន​ទីផ្សារ​ការងារ​នោះ​ទេ។


៥) តើ​អ្នក​ធ្លាប់​សិក្សា​ពី​អ្នក​ដែល​ធ្លាប់​បាន​រៀន​មុខ​ជំនាញ​នេះ​ឬ​នៅ៖ អ្នក​ទៅ​ពិភាក្សា​ជាមួយ​មនុស្ស​រឹតតែ​ច្រើន​រឹត​តែ​ល្អ ព្រោះ​ថា​អ្នក​ទាំងអស់​នោះ​សុទ្ធ​តែ​ធ្លាប់​មាន​បទ​ពិសោធន៍​ជាមួយ​នឹង​ជំនាញ​មួយ​នេះ។


៦) តើ​វា​ជា​ពេលវេលា​មួយ​សាក​សម​ដែរ​ឬ​ទេ៖ ពិនិត្យ​មើល​ស្ថានភាព​គ្រួសារ​អ្នក​ជា​ពិសេស​គឺ​ស្ថាន​ភាព​ហិរញ្ញវត្ថុ​ថា​តើ​គ្រួសារ​អ្នក​អាច​ផ្គត់ផ្គង់​ឲ្យ​អ្នក​រៀន​ជំនាញ​នោះ​ទេ។ បើ​មាន​ការ​ជំទាស់​ពី​គ្រួសារ អ្នក​គួរ​តែ​រក​អាហារូបករណ៍​សម្រាប់​មុខជំនាញ​មួយ​នោះ​ដើម្បី​សម្រេច​ក្ដី​សុបិន​របស់​អ្នក៕


​​​​​​ប្រភព៖ Bizkhmer

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared