វិធី៥ យ៉ាង​អភិវឌ្ឍ​ខ្លួន​ឯង ឲ្យ​ក្លាយ​ជា​មនុស្ស​កាន់​តែ​ឆ្លាត​ជាង​មុន

ផ្សាយចេញ ៖

ភាពឆ្លាតវៃនេះ មិនមែនមនុស្សម្នាក់ៗ មានមកពីកំណើតនោះទេ ។ អ្នកអាចឲ្យខ្លួន ឯង ក្លាយជាមនុស្សឆ្លាតបានតាមរយៈការខិតខំធ្វើអ្វីមួយឲ្យខ្លាំងក្លា និងមិនចុះចាញ់។ តើមានវិធីអ្វីខ្លះទៀតដែលអ្នកត្រូវដឹង?


១) ឧស្សាហ៍ហ្វឹកហាត់ខួរក្បាលអ្នក៖ អ្នកគួរតែហ្វឹកហាត់ខួរក្បាលអ្នកឲ្យបានញឹកញាប់តាមរយៈ ការធ្វើសកម្មភាពនានា ដែលអ្នកគិតថា អាចបង្កើនចំណេះនិងបង្កើនការគិតត្រិះរិះបានលឿន។


២) បង្កើនការរាក់ទាក់ទៅមនុស្សជុំវិញខ្លួន៖ ការបង្កើនទំនាក់ទំនងនេះនឹងធ្វើឲ្យអ្នកកាន់តែក្លាយជាមនុស្យឆ្លាតវៃ ព្រោះថា វាជាផ្នែកមួយ ដែលអ្នកអាចចុះសម្រុងល្អជាមួយពួកគេ ទោះក្នុងកាលៈទេសៈណាក្ដី។ រៀនធ្វើល្អទៅកាន់ពួកគេ យកអាសាគ្នា ចេះជួយគ្នាទៅវិញទៅមក ក៏អាចឲ្យអ្នកក្លាយជាមនុស្សឆ្លាតម្នាក់បានដែរ។


៣) បង្កើនការអប់រំដល់ខ្លួនឯង៖ ភាពឆ្លាតវៃក៏ទាមទារចំណេះដឹងគួបផ្សំគ្នាដែរ ដូចនេះ អ្នកគួរតែខិតខំសិក្សា អានសៀវភៅ និងយល់ដឹងពីអ្វីៗ ជុំវិញខ្លួន ឲ្យបានច្បាស់។


៤) បង្កើនទម្លាប់ល្អសម្រាប់ខ្លួន៖ ទម្លាប់ល្អអ្នកគួរតែមាន ព្រោះថា ចង់ក្លាយជាមនុស្សឆ្លាត អ្នកគួរតែបង្កើនទម្លាប់ឆ្លាតៗ សម្រាប់ខ្លួន។


៥) យល់ដឹងឲ្យបានទូលំទូលាយ៖ លើសពីនេះ អ្នកត្រូវបង្កើនការយល់ដឹងឲ្យទូលំទូលាយជាងអ្នកដទៃ បើសិនជាអាចសិក្សា ឲ្យបានច្រើនភាសា ធ្វើដំណើរឲ្យបានច្រើន ជួបមនុស្សឲ្យបានច្រើន បើកចិត្តឲ្យទូលាយរៀនទទួលអ្វីដែលថ្មី៕


ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា


ប្រភព៖ Bizkhmer

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared