គន្លឹះ​៣​យ៉ាង​ ​ជួយ​ឲ្យ​អ្នក​ឆ្លង​ផុត​ពី​គ្រោះថ្នាក់ ​នៃ​ការ​ប្រលង​បញ្ចប់​ការសិក្សា

ផ្សាយចេញ ៖

ពេល​អ្នក​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ អ្នក​តែង​គិត​​ថា​ចង់​ទៅ​រៀន​​សាកលវិទ្យាល័យ​អោយ​បាន​លឿន​ជាង​នេះ​។​ ប្រហែល​ការ​គិត​របស់​អ្នក​វា​ងាយ​ស្រួល ។ តែ​ក៏​អាច​មិន​ដូច្នោះ​ទាំង​ស្រុង​ផង​ដែរ​។​ របៀប​នៃ​ការ​សិក្សា​ក៏​ដូច​ជា​ការ​ប្រលង​គឺ​មាន​លក្ខណៈ​ខុស​គ្នា​រវាង​វិទ្យាល័យ​និង​សកលវិទ្យាល័យ​។ ដូច្នេះ​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង៖


១) អ្នក​ត្រូវ​បង្ហើយ​កិច្ចការ​នានា​អោយ​រួច​រាល់៖ ត្រូវ​ចេះ​រៀប​ចំ​ ពេល​វេលា​អោយ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​នានា​ដែល​សាស្ត្រាចារ្យ​បាន​ផ្ដល់​អោយ​។​ អ្នក​អាច​នឹង​គ្មាន​ពេល​ធ្វើ​ការ​បាន​ដិតដល់​ប្រសិន​បើ​​​គ្មាន​កាលវិភាគ​ច្បាស់​លាស់​សម្រាប់​ធ្វើ​កិច្ចការ​​​ទាំង​នោះ ​ព្រោះ​ អ្នក​មិន​មែន​រៀន​តែ​មួយ​មុខវិជ្ជា​នោះ​ទេ។


២) បង្កើត​ការ​សិក្សា​ជា​ក្រុម​៖ ការ​សិក្សា​ជា​ក្រុម​មុន​នឹង​ថ្ងៃ​ប្រលង​មក​ដល់​គឺ​ពិត​ជា​ផ្ដល់​ផល​វិជ្ជមាន​ច្រើន​ណាស់​។ ​ អ្នក​អាច​មាន​ភាព​ភ័យ​ខ្លាច​ឬ​ក៏​មិន​យល់​ពី​ចំណុច​ក្នុង​មេរៀន​ណា​មួយ។ ​ហើយ​មិន​ដឹង​ថា​ត្រូវ​សួរ​អ្នក​ណា។​ការ​សិក្សា​ជា​ក្រុម​នឹង​ជួយ​អ្នក​បាន​ច្រើន។​​​


៣) ប្រសិន​អ្នក​មាន​កិច្ចការ​ស្រាវជ្រាវ​ជា​ក្រុម​អ្នក​គួរ​ធ្វើ​ប្រធាន​ក្រុម​៖ ​ការ​ធ្វើ​ការងារ​ជា​ក្រុម​គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ជៀស​បាន​ទេ ។ ពេល​ខ្លះ​អ្នក​ក៏​សប្បាយ​ពេល​បាន​មិត្ត​រួម​ក្រុម​ដែល​ចេះ​ជួយ​អ្នក​។ ​តែ​ក៏​មាន​ពេល​ខ្លះ​អ្នក​ត្រូវ​ហត់​ចិត្ត​ខ្លាំង​ផង​ដែរ។ ​ វា​ជា​រឿង​មួយ​ងាយ​ស្រួល ​ប្រសិន​បើ​អ្នក​អាច​ធ្វើ​ជា​ប្រធាន​ក្រុម​ព្រោះ​អ្នក​អាច​​មាន​ឱកាស​ច្រើន​ក្នុង​ការ​​បញ្ចេញ​សមត្ថភាព​ខ្លួន​ឯង​។ ហើយ​ទទួល​បាន​ពិន្ទុ​ដែល​អ្នក​​សាកសម​នឹង​បាន​៕


ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared