តើ​អ្នក​អាច​ក្លាយ​ជា​មនុស្ស​ចេះ​គិត​ជ្រៅជ្រះ​តាម​វិធី​ណា​បាន​​?

ផ្សាយចេញ ៖

មនុស្ស​មាន​ខួរក្បាល​មួយ​ដូចគ្នា តែ​អ្នក​ខ្លះ​គិត​រាក់ និង​អ្នកខ្លះ​គិត​ជ្រៅ។ ជាធម្មតា​គេ​មិន​សូវ​ឲ្យ​តម្លៃ​លើ​មនុស្ស​ដែល​គិត​រាក់​ប៉ុន្មាន​ទេ ហេតុនេះ​ទើប​មនុស្ស​ម្នាក់ៗរៀន​ អានច្រើន​ដើម្បី​បង្កើន​ទំហំ​ការ​គិត​ឲ្យ​បាន​ស៊ីជម្រៅ។ តើ​ក្លាយ​ជា​មនុស្សដែល​ចេះ​គិត​ជ្រៅជ្រះ​បាន​តាម​របៀប​ណា​ទៅ​?


១) ត្រូវ​រៀន​សួរ​សំណួរ​ឲ្យ​ច្រើន​៖ ក្លាយ​ជា​មនុស្ស​គិត​ជ្រៅជ្រះ​បាន លុះ​ត្រា​អ្នក​​ចេះ​បង្កើត​សំណួរ ចេះ​ឆ្ងល់​ឲ្យ​កាន់​តែ​ច្រើន​ជាង​មុន​។ ពេល​អ្នក​ឃើញ​អ្វី​មួយ អ្នក​ត្រូវ​​តែ​បង្កើន​ទម្លាប់​​សួរ​ឲ្យ​បាន​ច្រើន។ ការ​សួរ​ច្រើន​បង្ហាញ​ថា​អ្នក​​ កំពុង​ចាប់​អារម្មណ៍​ចង់​រៀន​សូត្រ​​អ្វី​មួយ​ហើយ។​


២) រៀន​គិត​អ្វី​ទាំង​អស់​ដោយ​ខ្លួន​ឯង​៖ ឈប់​ទទួល​យក​គំនិត​ពី​អ្នក​ដទៃទាំង​អស់ បើ​អ្នក​នៅ​តែ​ទទួល​យក​គំនិត​គេ​ដដែល អ្នក​គ្មាន​ថ្ងៃ បង្វឹក​ខ្លួន​ឯង​ឲ្យ​ចេះ​គិត​ដោយ​ផ្ទាល់​ខ្លួន​បាន​នោះ​ទេ។


៣) ត្រូវ​​វាយតម្លៃ​ដោយ​សំអាង​លើ​ភស្តុតាង​៖ មាន​ភស្តុតាង​ទើប​អ្នក​វាយតម្លៃ​អ្វី​មួយ​បាន​ដោយ​ត្រឹមត្រូវ ហើយ​គេ​ជឿ​ថែម​ទៀត។ អ្នក​គួរ​តែ​ ស្វែងរក​ភស្តុតាង​សិន ​មុន​នឹង​អះអាង​អំណះអំណាង​ណា​មួយ៕


ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា


ប្រភព៖ Bizkhmer

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared