ប្រសិន​​បើ​​អ្នកចង់​​ត្រៀម​ប្រឡង ​IELTS តើ​​អ្នក​គួរ​ត្រៀម​ខ្លួន​យ៉ាង​ម៉េច​ខ្លះ?

ផ្សាយចេញ ៖

ប្រសិន​​បើ​​​យើង​មិន​​រស់​នៅ​ប្រទេស​​ដែល​មិន​និយាយ​​ភាសា​អង់​គ្លេស​​ យើង​ប្រាកដ​ជា​ទាម​ទារ​​បង្ហាញ​សមត្ថភាព​អង់​គ្លេស​​របស់​អ្នក​នៅ​កន្លែង​ការងារ​ឬ​​ពេល​​យើង​ចង់​ទៅ​​សិក្សា​នៅ​ក្រៅ​ប្រទេស។ IELTS គឺ​ជា​ការ​ប្រ​ឡង​​កម្រិត​​ស្តង់​ដា​ដើម្បី​វាស់​វែង​​សមត្ថភាព​អង់​គ្លេស​របស់​យើង​។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដែល​អ្នក​អាច​ត្រៀម​បាន៖

១) ចូល​គេហទំព័រ IELTS​៖ នៅ​ទី​នោះ អ្នក​នៅ​នឹង​រក​ឃើញ​ព័ត៌មាន​ជា​ច្រើន​អំពី​ការ​ប្រឡង​ ដូច​ជា​ ទម្រង់​នៃ​ការ​ប្រឡង​ ឬ​គំរូ​នៃ​ការ​ប្រឡង​ (​តើ​វា​មាន​ប៉ុន្មាន​ផ្នែក​នៅ​ក្នុង​ក្រដាស​ប្រលង)។

២) រក​​ឱ្យ​ឃើញ​ភាព​ខ្សោយ​​របស់​អ្នក៖ អ្នក​គួរ​តែ​ស្វែង​យល់​ពី​ចំណុច​ខ្សោយ​របស់​អ្នក​ហើយ​ចាប់​ផ្តើម​ពង្រឹង​វា​ដោយ​ការ​អនុវត្តជា​ជំហ៊ានៗ។ ឧទាហរណ៍៖​ប្រសិន​ជា​អ្នក​គិត​ថា​អ្នក​ខ្សោយ​ខាង​និយាយ អ្នក​គួរ​តែ​ចាប់​ផ្តើម​អនុវត្ត​ការ​​និយាយ​ភាសា​អង់​គ្លេស​ជា​មួយ​មិត្ត​របស់​អ្នក​ឱ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន។

៣) អាន​កាសែត​៖ ប្រសិន​ជា​អ្នក​អាន​​កាន់​តែ​ច្រើន អ្នក​នឹង​មាន​ចំណេះ​ដឹង​ទូលំទូលាយ​អំពី​ប្រធាន​បទ​​​ឬ​ហេតុការណ៍​ដែល​កើត​ឡើយ​អ្វី​ៗ​ វា​ជួយ​អ្នក​ឲ្យ​មាន​គំនិត​ក្នុង​ផ្នែក​​សរសេរ​និង​និយាយ។​

៤)​ស្តាប់​BBCឬCNN៖ ចំណាយ​ពេល​៣០​នាទី​ក្នុង​ការ​ស្តាប់​ BBCឬCNN​ជា​រៀង​រាល់​ថ្ងៃ​នឹង​អាច​ជួយ​ពង្រឹង​ការ​ស្ដាប់​របស់​អ្នក​បាន​មួយ​កម្រិត​ធំ។​

៥) កំណត់​គោលដៅ​ច្បាស់​លាស់៖ ដើម្បី​ទទួល​បាន​ពិន្ទុ​មួយ​ដែល​អ្នក​ពេញ​ចិត្ត អ្នក​ត្រូវ​តែ​មាន​គោល​ដៅ​ច្បាស់​លាស់។ ពី​ព្រោះ​ថា​វា​នឹង​ជំរុញ​អ្នក​ឲ្យ​ដើរ​ទៅ​មុខ​បន្ត​ទៀត​​​​នៅ​​ពេល​ដែល​អ្នក​ចង់​បោះ​បង់៕


ប្រភព៖ BizKhmer

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared