សិស្ស​ភាគច្រើន​តែង​មាន​កំហុស​៤​យ៉ាង​នេះ ​នៅ​ពេល​ត្រៀម​ប្រឡង​ នាំ​ឲ្យ​លទ្ធផល​មិន​សម​បំណង

ផ្សាយចេញ ៖

សិស្សភាគច្រើនមិនដឹងពីរបៀបរៀនឲ្យមានប្រសិទ្ធភាពនោះទេ​ជាហេតុនាំ​ឲ្យការ​ប្រឡង​មាន​បញ្ហា។ ខាងក្រោម​នេះ​​សុទ្ធ​តែ​ជា​កំហុស​ដែល​សិស្សភាគ​ច្រើន​បា​នប្រព្រឹត្តិ៖


១) មិនដឹងថាខ្លួនចង់បាននិទ្ទេសអ្វីឲ្យប្រាកដ៖ ប្រសិនជាអ្នកមិនដឹងសូម្បីតែពិន្ទុដែលអ្នកចង់បានផង តើអ្នក​រៀន​ត្រៀម​ការប្រឡងបានយ៉ាងដូចម្តេចទៅ? ទោះ​បីជា​អ្នកត្រូវរៀន​ទាំងអស់​ក៏ពិត​មែន ប៉ុន្តែ​ពេល​វេលា​គឺ​អាច​នឹង​មាន​កំណត់។ ដូច្នេះ​ហើយ អ្នកគួរ​តែចំណាយ​ពេលច្រើន​ទៅលើ​មុខវិជ្ជា​ដែល​សំខាន់ឬពិបាក​​​ហើយ​ព្យាយាម​ស្វែង​រក​គន្លឹះ​ដើម្បី​សិក្សា​ឱ្យ​វាន​បាន​ឆាប់​ចាំ​ និង​ឆាប់​ចេះ។


២) ពឹងលើគ្រូខ្លួនឯងខ្លាំងពេក៖ សិស្សជាច្រើនគិតថាគ្រូរបស់ពួកគេ​នឹងរៀបចំអ្វីៗទាំង​អស់ឲ្យតែពួក​គេ​ទៅ​រៀន​ទៀង​ទាត់។ ប្រសិន​ជា​អ្នកចង់​បានពិន្ទុខ្ពស់ អ្នកត្រូវរៀន​ដោយខ្លួន​ឯងឲ្យ​បាន​ច្រើ​ន ហើយ​ត្រូវ​ចេះ​រក​គន្លឹះ​ក្នុង​ការ​សួរ​គ្រូ​នូវ​អ្វី​ដែល​យើង​ពិបាក​យល់​។


៣) ពន្យារពេល៖ ​មាន​សាលា​មួយ​ចំនួន​​ប្រាប់​សិស្ស​យ៉ាងហោចណាស់​មួយ​អាទិត្យមុន​នឹងប្រឡង តែ​ក៏​មាន​សាលា​ខ្លះ​ប្រាប់​មុន​រាប់​ខែ​។ ប៉ុន្តែសិស្សភាគច្រើនចូលចិត្ត​ពន្យារ​ពេល​រហូតដល់​យប់ចុង​ក្រោយ។ ​មាន​សិស្ស​ និង​​និស្សិត​ច្រើន​ណាស់​ដែល​តែង​តែ​ធ្វើ​បែប​នេះ​នេះ​ គឺ​ជាបញ្ហា។


៤) រៀនអ្វីដែលអ្នកចេះហើយ៖ សិស្សភាគច្រើនចូលចិត្តរំលឹកមេរៀនដែលពួកគេចេះហើយឬរៀនអ្វីដែលស្រដៀងនូវអ្វីដែលពួកគេចេះ។ ការធ្វើបែប​នេះ​អ្នកមិនមែន​ពេលគ្រប់គ្រង់​ក្នុងការរំលឹក​មេរៀនដែល​ពិបាកៗ​នោះទេ៕


ប្រភព៖ BizKhmer

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared