​គន្លឹះ​សំខាន់ៗ ​ដើម្បី​​ក្លាយ​ជា​សិស្ស​ឆ្នើម​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស

ផ្សាយចេញ ៖

វា​ជា​ការ​ពិត​ដែល​សិស្ស​មួួយចំនួន​មិន​សូវ​ចូល​ចិត្ត​រៀន​ អក្សរសាស្រ្តអង់គ្លេស​​​​​ប៉ុន្មាន​​ទេ។ ពួក​គេ​ប្រហែល​ជា​ត្រូវ​​តែង​សេចក្ដី ​អាន​សៀវភៅ​ ធ្វើ​កិច្ច​ការ​សាលា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ប៉ុន្តែអ្នក​អាច​ទទួល​បាន​លទ្ធផល​ល្អ​ដោយ​គ្រាន់​តែ​មាន​ការ​តាំង​ចិត្ត​និង​ការ​ខំ​ប្រឹង​តិច​តួច។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ដែល​អាច​ជួយ​អ្នក​បាន៖


១) ដឹង​ថា​អ្នក​ត្រូវ​អាន​អ្វី៖ នា​ដើម​ឆ្នាំ អ្នក​​គួរ​តែ​​ស្វែង​រក​ព័ត៌មាន​​ពី​សៀវភៅ​ដែល​អ្នក​នឹង​រៀន​នា​ឆមាស​នេះ។ ក្រោយ​ពី​អ្នក​ដឹង​ហើយ បំបែក​ជំពូក​​ទៅ​ជា​តូច​ៗ​ហើយ​សង្ខេប​វា​ឲ្យ​ខ្លី​ៗ ពី​ព្រោះ​ថា​វា​នឹង​ជួយ​កត់​ត្រា​​ពី​ភាព​រីក​ចម្រើន​នៃ​ការ​សិក្សា​របស់​អ្នក​ ​ហើយ​លើស​ពី​នេះ​ទៅ​ទៀត អ្នក​ងាយ​ស្រួល​រំលឹកមេ​រៀន​មុន​ពេល​ប្រឡង។


២) អាន៖ ពិត​ប្រាកដ​ណាស់ ដើម្បី​ដឹង​​សាច់​រឿង​ក្នុង​សៀវភៅ​អក្សរសិល្ប៍​ដែល​អ្នក​រៀន​​ អ្នក​ត្រូវ​អាន​សៀវភៅ​ពី​ផ្ទះ។ប្រសិន​ជា​អ្នក​បញ្ចប់​សៀវភៅ​កាន់​តែ​លឿន កាន់​តែ​ល្អ​ពី​ព្រោះ​ថា​អ្នក​មាន​ពេល​ច្រើន​ក្នុង​ការ​រំលឹក​មេរៀន​មុន​ពេល​ប្រឡង។ វា​​មើល​ទៅ​ហាក់​ដូច​ជា​កិច្ច​ការ​ដ៏​ពិបាក​មួយ ប៉ុន្តែ អ្នក​នឹង​ទទួល​បាន​ផ្លែ​ផ្កា​ចុង​ក្រោយ។


៣) កត់​ត្រា​ខណៈ​ពេល​អ្នក​អាន៖ ការ​កត់​ត្រា​គឺ​ជា​រឿង​សំខាន់​ណាស់​ក្នុង​ជីវិត​សិស្ស។ វា​កាន់​តែ​សំខាន់​ទៀត​សម្រាប់​សិស្ស​ដែល​រៀន​​ថ្នាក់​អក្សរសិល្ប៍​​។ ​ចូរ​កុំ​កំណាញ់​​ក្នុង​ការ​ទិញ​​សៀវភៅ​សម្រាប់​ការ​កត់​ត្រា។ អ្នក​អាច​កត់​ត្រា​ព្រឹត្តិការណ៍​ដែល​សំខាន់​ក្នុង​សាច់​រឿង ពាក្យ​ពិបាក​ឬ​សុភាសិត​ល្អៗ​។ល។


៤) សិក្សា​ជា​ក្រុម៖ ការ​សិក្សា​ជា​ក្រុម​ពិត​ជា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សិស្ស​​អក្សរសិល្ប៍​​អង់គ្លេស ពី​ព្រោះ​ថា​អ្នក​ទាំង​អស់​គ្នា​អាច​ចែក​រំលែក​ការ​ដឹង​ឃើញ​​ពី​សាច់​រឿង​​ទៅ​វិញ​ទៅ​មក។ ជា​លទ្ធផល វា​ជួយ​ឲ្យ​អ្នក​ដឹង​សាច់​រឿង​កាន់​តែ​ច្បាស់​​និង​បែក​គំនិត​​ច្រើន​ជាងមុន។ ​


ប្រែ​សម្រួល៖ អឹុង មុយយូ


ប្រភព៖ Bizkhmer.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared