​Mark Zuckerberg​​​ថៅកែ​​ហ្វេសប៊ុក​៖ ​«​​​ភាព​ជោគជ័យ​​ដ៏​អស្ចារ្យ​​​អាច​កើត​​ឡើង​​លុះត្រាតែ​​​​​​​ ​យើង​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​បរាជ័យ​»

ផ្សាយចេញ ៖

ប្រ​ភព៖​​ www.cnbc.com

Mark Zuckerberg​ ជា​មហាសេដ្ឋី​វ័យ​ក្មេង​និង ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​Facebook ​ បាន​​លើក​ឡើង​ថា ​​ភាព​ជោគជ័យ​ក៏​អស្ចារ្យ​បំផុត​​ អាច​កើតឡើង​ ​លុះត្រាតែ​យើង​មាន​សេរីភាព​គ្រប់គ្រាន់​ ក្នុង​ការ​បរាជ័យ​។ នេះ​ជា​ការ​លើកឡើង​នៅ​ក្នុង​ពិធី​ទទួល​សញ្ញាប័ត្រ​ពី​សាកលវិទ្យាល័យHarvard ​ក្រោយ​ពេល​បោះបង់​ការ​សិក្សា​អស់​រយៈពេល​ជាង​១០​ឆ្នាំ ។


​«​ប្រសិន​បើ​ខ្ញុំ​​ត្រូវ​តែ​ជួយ​ជ្រោមជ្រែង​ជីវភាព​គ្រួសារ​​ ជាជាង​ចំណាយ​ពេល​ក្នុង​ការ​សរសេរ​កម្មវិធី​ (Code)​នោះ ​​​ប្រហែល​ជា​ខ្ញុំ​​មិន​អាច​ដឹង​ច្បាស់​បាន​ទេ​ថា ​Facebook អាច​ដំណើរការ​ល្អ​​ឬ អត់​ ​​ហើយ​ប្រហែល​ជា​ខ្ញុំ​មិន​អាច​ឈរ​​ក្នុង​ទីតាំង​បច្ចុប្បន្ន​បាន​ទេ​»។ ​


​​ក្នុង​ឃ្លា​ខាង​​លើ​នេះ ​​លោក​ចង់​អរគុណ​ដល់​គ្រួសារ​ដែល​បាន​ផ្ដល់​សេរីភាព​គ្រប់គ្រាន់​​ ​​ដល់​រូប​លោក​​ក្នុង​ការ​ផ្ដោត​លើ​កិច្ចការ​ដែល​ខ្លួន​ពេញ​ចិត្ត​ ​ដែល​​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​ច្នៃប្រឌិត។ Mark Zuckerberg​ ​​ចង់​សង្កត់​ធ្ងន់​ថា សេរីភាព​ពេញ​លេញ​​ក្នុង​ការ​ផ្ដោត​លើ​កិច្ចការ​អ្វី​មួយ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ហើយ​វា​អាច​កើត​ឡើង​បាន​ ​លុះ​ត្រាតែ​​​គ្រួសារ​ផ្ដល់​ការ​គាំទ្រ​ និង សេរីភាព​គ្រប់គ្រាន់​​។


​សូម​បញ្ជាក់​ថា ​​មុន​​ពេល​បង្កើតFacebook ​​លោកបាន​បង្កើត​កម្មវិធី​​​កុំព្យូរទ័រ​ ​និង​​ ​ហ្គេម​ជាច្រើន​ ប៉ុន្តែ​មិន​ទទួលជោគជ័យនោះ​ឡើយ។ យ៉ាងណាក៏ដោយ ​​​លោក​មិន​បាន​​បោះបង់​ការ​ច្នៃប្រឌិត​ និង ការរិះរក​អ្វី​ដែល​ថ្មី​នោះ​ឡើយ​ ព្រោះ​ចំណុច​សំខាន់​នោះ ​​គ្រួសារ​របស់​​លោក​មិន​បាន​ដាក់​សម្ពាធ​ខ្លាំង​ ​ឬ រារាំង​អ្វី​ដែល​​លោក​ចង់​ ​បើ​ទោះបី​ជា​ដំណាក់កាល​ដំបូង​​ទទួល​ការ​បរាជ័យ​ច្រើន​ដង​ក៏​ដោយ​៕


​ដោយ​៖ រតនា​ ​វិចិត្រ


ប្រភព៖ Bizkhmer

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared