​​សេដ្ឋី​​​វ័យ​ក្មេង ​លោក ​​Brian Wong​ ​​ប្រាប់​ពី​​និយម​នៃ​ពាក្យ​ថា ​«ជោគជ័យ​ និង ​​សុភមង្គល​»

ផ្សាយចេញ ៖

ប្រ​ភព៖​​ UBC Blogs

​លោក ​​Brian Wong ​​ជា​សេដ្ឋី​វ័យ​ក្មេង​ម្នាក់​​របស់​កាណាដា​ ពោល​គឺ​មាន​អាយុ​ត្រឹម​២៦​ឆ្នាំ​ប៉ុណ្ណោះ ​និង​ ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​​​​តាម​រយៈ​ការ​បើក​ដំណើរការ​ក្រុមហ៊ុន​ Kiip ​​ដែល​ជា​ក្រុមហ៊ុន​​បច្ចេកវិទ្យា​កម្មវិធី​ទូរស័ព្ទ​។ ​​​លោក​​បាន​បែង​ចែក​ ​ពាក្យ​ថា ​​​ជោគជ័យ​ ​និង ​សុភមង្គល​​ដាច់​ដោយ​ឡែក​ពី​​គ្នា​។


​​​​​​​​«​ជោគជ័យ​​​​​​​មាន​ន័យ​ថា ​​គឺ​ជា​សេរីភាព​ ​និង ជម្រើស​សម្រាប់​អ្នក​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេងៗ​ ហើយ​វា​ត្រូវ​នឹង​អ្វី​ដែល​អ្នក​ចង់​បាន​ ​ហើយ​វា​​មិន​​មែន​ទាក់ទង​ធំ​នឹង​រឿង​លុយ​ឡើយ​»។ លោក ​​Brian Wong ​ថ្លែង​ប្រាប់​ទៅ​​​កាន់​សារព័ត៌មាន​CNBC។ ​


​​​​​លោក​ ចង់​សង្កត់​ធ្ងន់​ថា​ ​​​​លុយ​​មិន​មែន​ជា​​​ចំណុច​សំខាន់​​កំណត់​អំពី​ភាព​ជោគជ័យ​របស់​មនុស្ស​​ម្នាក់​នោះ​ទេ ​ទោះបី​ជា​វា​ចាំបាច់​ក្នុង​ការ​រស់នៅ​ថ្ងៃ​​ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​សេរីភាព​ និង ​​ជម្រើស​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​។


​ដោយ​ឡែក​ពាក្យ​ថា ​​សុភមង្គល​វិញ ​​មហាសេដ្ឋី​វ័យ២៦​ឆ្នាំ​រូប​នេះ​ បាន​បញ្ជាក់​ថា​ ​​វា​មាន​កត្តា​សំខាន់​ពីរ​យ៉ាងទី១​ គឺ​ខាងក្នុង​ក្នុង​ និង​ ​ទី២​​កត្តា​ខាង​ក្រៅ​។


​កត្តា​ខាង​ក្នុង​នេះ​ សំដៅ​​លើ​​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ ​ហើយ​វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​បើ​មនុស្ស​មិន​អាច​មាន​សេចក្ដី​សុខ​ ​និង សេចក្ដី​ស្ងប់​ចេញ​ពី​​ផ្នែក​ខាងក្នុង​នៃ​ខ្លួន​យើង​ទេ​ វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ ក្នុង​កា​រក​សុភមង្គល​។ ដោយ​​ឡែក​កត្តា​ខាង​ក្រៅ​​វិញ ​​សំដៅ​លើ​អ្វីៗ​ទាំង​អស់​ដែល​​នៅ​ជុំវិញ​ខ្លួន​យើង​ ​​​ដែល​ធ្វើ​​ឲ្យ​យើង​មាន​ភាព​រីករាយ​​ មិន​ថា គ្រួសារ​ មិត្តភ័ក្ដិ​​ ​ ក្រុមការងារ​ ឬ​ ​មនុស្ស​ជា​ទី​ស្រលាញ់​​នោះ​​ទេ​៕


​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared