មនុស្ស​ពូកែ​ស្ដាប់​ទាំង​ឡាយ​ តែងអនុវត្ត​ចំណុច​ពិសេសទាំង​៤​​នេះ​ទេ

ផ្សាយចេញ ៖

មនុស្ស​គឺ​មាន​លក្ខណៈ​ពិសេសៗ ផ្សេងៗ គ្នា អ្នក​ខ្លះ​ពូកែ​និយាយ ពូកែ​សរសេរ និង​ពូកែ ស្ដាប់។​ និយាយ សរសេរ និង​ស្ដាប់​គឺ​សុទ្ធ​​តែ​មាន​ប្រយោជន៍​ដូច​គ្នា​។ តែ​ពេល​នេះ អត្ថបទ​ខាង​ក្រោម​ចង់​បង្ហាញ​អ្នក​ ឲ្យ​ដឹង​ថា​តើ​ចំណុច​អ្វី​ខ្លះ​ទើប​អាច​ឲ្យ​អ្នក​ក្លាយ​ជា​​មនុស្ស​ពូកែ​ស្ដាប់​បាន​?


១) ពូកែ​ផ្ដោត​អារម្មណ៍​៖ កំហុស​ធ្ងន់​​បំផុត​ដែល​នាំ​ឲ្យ​អ្នកស្ដាប់​គេ​និយាយ​មិន​បាន​គឺ​ មក​ពី​អ្នក​មិន​ពូកែ​ផ្ដោត​អារម្មណ៍​ស្ដាប់​គេ​។​ ពាក្យពេចន៍ គឺ​ចេញ​មក​ច្បាស់​ៗ ​ហើយ​ឮ​ៗ​ ទៀត​ តែ​អ្នក​នៅ​តែ​ចាប់​ន័យ​វា​មិន​បាន​។​ អ្នក អាច​កែប្រែ​កំហុស​នេះ​បាន ដោយ​គ្រាន់​​តែ​យកចិត្ត​ទុកដាក់​ស្ដាប់​គេ​និយាយ​បន្តិច​ទៅ​បាន​ហើយ​។​


២) ចេះ​សួរ​សំណួរ​គេ​ឯង​៖ អ្នក​មិន​ត្រឹម​តែ​បាន​ស្ដាប់​ការ​និយាយ​របស់​ពួក​គេ​​ប៉ុណ្ណោះ​ទេ តែ​អ្នក​អាច​មាន​គំនិត​ល្អៗ សួរ​គេ​ថែម​ទៀត។​ ពេល​នោះ​ហើយ​ដែល​អ្នក​នឹង​ទទួល​បាន​ការ​គោរព​ពី​អ្នក​​ដែល​និយាយ។​


៣) ​និយាយ​អ្វី​ដែល​បាន​ស្ដាប់​ហើយ​​សារ​ឡើង​វិញ​៖ អ្នក​ពូកែ​ស្ដាប់​តែង​តែ​រៀន​និយាយ​ឡើង​វិញ​នូវ​អ្វី​ដែល​គេ​បាន​ឮ​។ ទោះបី​មិន​និយាយ​បាន​ដូច​​១០០ភាគរយ ​ តែ​គេ​​បាន​កែប្រែ​ពាក្យ​ខ្លះ​ ដើម្បី​ឲ្យ​ងាយ​​ស្ដាប់​យល់​ និង​ងាយ​ចាំ​។​


៤) មិន​ដែល​និយាយ​រំខាន​គេ​៖ អ្នក​ដែល​ពូកែ​ស្ដាប់​ គឺ​កម្រ​នឹង​និយាយ​រំខាន​ឬ​និយាយកាត់​គេ​ណាស់។​ កាល​ដែល​និយាយ​កាត់​គេ​ វា​នឹង​បង្អាក់​ការ​ស្ដាប់​ ហើយ​ព័ត៌មាន​ដែល​ទទួល​យក​ក៏​មិន​បាន​ប្រាកដ​១០០ភាគរយ​ដែរ​​៕


ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ weforum.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared