សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ផ្ដល់អាហារូបករណ៍បរិបូរណ៍ចំនួន ៨៨៨ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង

ផ្សាយចេញ ៖

សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ ផ្ដល់អាហារូបករណ៍ចំនួន ៨៨៨ កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង តាមរយៈកម្មវិធីប្រឡងអាហារូបករណ៍បរិបូរណ៍ដែលមាន ១០០% ចំនួន ៨៨ កន្លែង ៥០% ចំនួន ៣២០ កន្លែង និង៣០% ចំនួន ៤២០ កន្លែង។

សម្រាប់វិញ្ញាសារប្រឡងមានដូចជា ចំណេះដឹងទូទៅ និងភាសាអង់គ្លេស ដែលធ្វើឡើងនៅមណ្ឌលប្រឡងសាកលវិទ្យាល័យកម្ពុជាអន្តរជាតិ។ ចំពោះលក្ខខ័ណប្រឡង គឺបេក្ខជនត្រូវបំពេញពាក្យប្រឡង និងបង់ថ្លៃសុំសិទ្ធប្រឡង ២ ម៉ឺនរៀល។

សូមបញ្ជាក់ថា ការដាក់ពាក្យប្រឡងត្រឹមថ្ងៃទី ២៧ ខែ ០៩ ឆ្នាំ ២០១៧។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ ០១៧ ៨២ ១៥ ១៦ និង ០១៥ ៣៣ ០០ ១៧៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared